ជ្រើសរើសភាសា: Khmer Khmer English English

ព័ត៌មានថ្មីៗ អំពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបង



ការចុះពិនិត្យវាយតម្លៃគម្រោងមូលនិធិស្រុកប្រគល់-ទទួលការងារជួសជុលផ្លូវបេតុង
ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦, លោក យក់ រិទ្ធិយា ប្រធានការិយាល័យលទ្ធកម្មសាធារណៈ ព្រមទាំងអនុប្រធានការិយាល័យ ០១រូប នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំចុះពិនិត្យវាយតម្លៃគម្រោងមូលនិធិស្រុកប្រគល់-ទទួលការងារជួសជុលផ្លូវបេតុងអាមេ ០១ខ្សែ ប្រវែង ០.៤៨៥ គ.ម ស្ថិតនៅឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី៣០ ខែមេសា ឆ្នាំ ២០២៦
អានបន្ថែម
ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា
ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃពុធ ១៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦, លោក ប៉ោទ្រី ឌឿន ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមអមដំណើរ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ។ ពិធីនេះដែរ ធ្វើនៅបរិវេណក្រុមហ៊ុនបាត់ដំបង ខនស៍ ស៊ីមេន ខមភេនី លីមីធីត ស្ថិតក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង និងមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងតំណាងកម្មករនិយោជិតយ៉ាងច្រើនកុះករ៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ ២០២៦
អានបន្ថែម
ការចុះពិនិត្យផ្នែកសុវត្ថិភាព និងថែទាំឧបករណ៍សម្ភារៈបច្ចេកវិទ្យាព័ត៌មាន និង មិនមែនបច្ចេកវិទ្យាព័ត៌មានរបស់គម្រោង FMIS ដោយធ្វើបច្ចុប្បន្នភាព FMIS-Email និង Trend Micro Vision One របស់ក្រុមការងារប្រព័ន្ធ FMIS
ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃពុធ ១៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានរៀបចំកិច្ចប្រជុំជាមួយក្រុមការងារប្រព័ន្ធ FMIS និងមានការសម្របសម្រួលដោយ លោក ព្រំឈឹម ធនុ អនុប្រធានមន្ទីរ ព្រមទាំងមន្ត្រីជំនាញ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ដើម្បីក្រុមការងារប្រព័ន្ធ FMIS ចុះពិនិត្យផ្នែកសុវត្ថិភាព និងថែទាំឧបករណ៍សម្ភារៈបច្ចេកវិទ្យាព័ត៌មាន និងមិនមែនបច្ចេកវិទ្យាព័ត៌មានរបស់គម្រោង FMIS ដោយធ្វើបច្ចុប្បន្នភាព FMIS-Email និង Trend Micro Vision One៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ ២០២៦
អានបន្ថែម
ការចុះត្រួតពិនិត្យការអនុវត្តកិច្ចសន្យា សៀវភៅបន្ទុកផ្សារអំពិលប្រាំដើម ស្រុកបវេល
ស្រុកបវេល ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃអង្គារ ១២កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦, លោក ឆឹង បូរិន ប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ព្រមទាំងមន្ត្រីជំនាញ ១រូប បានសហការណ៍ជាមួយរដ្ឋបាលខេត្ត ចុះត្រួតពិនិត្យការអនុវត្តកិច្ចសន្យា សៀវភៅបន្ទុកផ្សារអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំផ្សព្វផ្សាយស្តីពី "ក្របខណ្ឌគតិយុត្តពាក់ព័ន្ធនឹងកាអនុវត្តកិច្ចលទ្ធកម្មសាធារណៈ ជូនអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ" តាមរយៈ Video conference system (ZOOM )
បាត់ដំបង៖ នាព្រឹកថ្ងៃច័ន្ទ ១១កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦, លោកស្រី ហេង សុទិនី អនុប្រធានមន្ទីរ ព្រមទាំងមន្ត្រីរាជការ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្តីពី "ក្របខណ្ឌគតិយុត្តពាក់ព័ន្ធនឹងកាអនុវត្តកិច្ចលទ្ធកម្មសាធារណៈ ជូនអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ" តាមរយៈ Video conference system (ZOOM ) នៅសាលប្រជុំតូច នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត។ កិច្ចប្រជុំផ្សព្វផ្សាយនេះដែរ​ មានការអញ្ជើញចូលរួមពីតំណាងអង្គភាពពាក់ព័ន្ធ និងលោក លោកស្រី មន្ទីរ-អង្គភាពទាំង ២៥ រាជធានី-ខេត្ត តាមរយៈប្រព័ន្ធបញ្ជូន រូបភាព និងសម្លេង (ZOOM) ផងដែរ៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៧ ខែមេសា ឆ្នាំ ២០២៦
អានបន្ថែម
ពិធីប្រគល់ទទួល អំណោយ និងសម្ភារមួយចំនួន ប្រគល់ជូនកងកម្លាំងឈរជើងក្នុងភូមិសាសស្ត្រខេត្តបាត់ដំបង
បាត់ដំបង៖ នាព្រឹកថ្ងៃច័ន្ទ ១១កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦, លោក ប៉ោទ្រី ឌឿន ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមក្នុងពិធីប្រគល់ទទួល អំណោយ និងសម្ភារមួយចំនួន ប្រគល់ជូនកងកម្លាំងឈរជើងក្នុងភូមិសាសស្ត្រខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅបរិវេណសាលាខេត្តបាត់ដំបង។ ដែលប្រភពថវិកានេះ បានពីសប្បុរជន បងប្អូនប្រជាពលរដ្ឋ និងមន្ត្រីរាជការដែលបានចូលរួមបរិច្ចាគក្នុងព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងឆ្នាំ២០២៦ និងព្រឹត្តិការណ៍រត់ដើម្បីក្តីស្រលាញ់ រត់ដើម្បីសប្បុរសធម៍ សម្រាប់ជាសារជូនពរ និងលើកទឹកចិត្តដល់កងកម្លាំងជួរមុខដែលកំពុងឈេជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៧ ខែមេសា ឆ្នាំ ២០២៦
អានបន្ថែម
អបអរសាទរព្រឹត្តិការណ៍កីឡារត់ប្រណាំង រត់ដើម្បីក្ដីស្រឡាញ់ រត់ដើម្បីសប្បុរសធម៌ រត់ដើម្បីទេសចរណ៍
បាត់ដំបង៖ នាព្រឹកថ្ងៃអាទិត្យ ១០កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦, លោក ព្រំឈឹម ធនុ អនុប្រធានមន្ទីរ ព្រមទាំងមន្ត្រីរាជការ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមក្នុងកម្មវិធីអបអរសាទរព្រឹត្តិការណ៍កីឡារត់ប្រណាំង រត់ដើម្បីក្ដីស្រឡាញ់ រត់ដើម្បីសប្បុរសធម៌ រត់ដើម្បីទេសចរណ៍ ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង នៅបរិវេណវិមានឯករាជ្យ ក្រុងបាត់ដំបង។ ក្នុងព្រឹត្តិការណ៍កីឡារត់ប្រណាំងនេះដែរ មានអ្នកចូលរួមយ៉ាងច្រើនកុះករប្រកបដោយភាពអធិកអធមក្រោមស្នាមញញឹមរីករាយក្នុងស្មារតីសាមគ្គីជាតិខ្មែរ និងក្នុងគោលបំណង ដើម្បីកៀរគរធនធានជួយឧបត្ថម្ភគាំទ្រដល់កងកម្លាំងជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ដោយមានអ្នកចូលរួមយ៉ាងច្រើនកុះករប្រកបដោយភាពអធិកអធមក្រោមស្នាមញញឹមរីករាយក្នុងស្មារតីសាមគ្គីជាតិខ្មែរផងដែរ៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ ២០២៦
អានបន្ថែម
ការរៀបចំសណ្តាប់ធ្នាប់ផ្សារធំ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
បាត់ដំបង៖ នារសៀលថ្ងៃព្រហស្បតិ៍ ៧កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦, លោក ឆឹង បូរិន ប្រធានការិយាល័យទ្រព្យសម្បតិ្តរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំស្តីពីការរៀបចំសណ្តាប់ធ្នាប់ផ្សារធំ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ជាលទ្ធផលនៃកិច្ចប្រជុំ៖
- តម្រូវឲ្យម្ចាស់វិនិយោគបង្កើតក្រុមសន្តិសុខ និងក្រុងការងារអនាម័យ
- រដ្ឋបាលខេត្តត្រូវរៀបចំគណៈកម្មាផ្សារថ្មីឡើងវិញ
- ដាក់ស្លាកសញ្ញាហាមថត និងគូសគំនូរសម្រាប់ឲ្យរថយន្តចត និងត្រូវចតនៅចំណតមុខផ្សារដែលរដ្ឋបាលខេត្តបានរៀបចំ
- ជូនដំណឹងដល់អាជីវករលក់ដូរផ្លូវឲ្យចូលលក់ត្រឹមខឿនផ្សារ៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២៣ ខែមេសា ឆ្នាំ ២០២៦
អានបន្ថែម
កម្មវិធីសំណេះសំណាលសួរសុខទុក្ខជាមួយនិវត្តជនរបស់សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
បាត់ដំបង៖ នាព្រឹកថ្ងៃសុក្រ ៨រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦, នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានរៀបចំកម្មវិធីសំណេះសំណាលសួរសុខទុក្ខជាមួយនិវត្តជនរបស់សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កម្មវិធីសំណេះសំណាលនេះដែរ ប្រារព្ធធ្វើឡើងនៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងមានការអញ្ជើញចូលរួមពីតំណាង លោក លោកស្រីប្រធានរតនាគារ, តំណាង លោក លោកស្រីប្រធានសាខាពន្ធដារខេត្ត និងនិវត្តជនរបស់សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ ក្នុងខេត្តបាត់ដំបងផងដែរ៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ ២០២៦
អានបន្ថែម
ពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាលើបណ្ដាញសង្គមក្នុងខេត្តបាត់ដំបង
(បាត់ដំបង)៖ នាព្រឹកថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦, លោក ប៉ោទ្រី ឌឿន ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមចូលរួមក្នុងពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាលើបណ្ដាញសង្គមក្នុងខេត្តបាត់ដំបង ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត  ឯកឧត្តម សុខ លូ អភិបាលនៃគណអភិបាលខេត្ត។ ជំនួបនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង និងមានការអញ្ជើញចូលរួមពីតំណាង លោក លោកស្រី អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាលើបណ្ដាញសង្គមថ្មីៗ ក្នុងខេត្តបាត់ដំបង និងក្នុងគោលបំណង ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផងដែរ៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី០៨ ខែមេសា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៥ លើថវិកាសមិទ្ធកម្មរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈ Video Conference (ZOOM)
នាព្រឹកថ្ងៃអង្គារ ១៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦, លោក ប៉ោទ្រី ឌឿន ប្រធានមន្ទីរ ព្រមទាំងមន្ត្រីរាជការ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៥ លើថវិកាសមិទ្ធកម្មរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈ Video Conference (ZOOM)។ កិច្ចប្រជុំចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៥ លើថវិកាសមិទ្ធកម្មរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ តាមរយៈប្រព័ន្ធបញ្ជូន រូបភាព និងសម្លេង (ZOOM) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំពិភាក្សា ស្តីពីការងាររៀបចំផ្លូវថ្មើរជើង (Walk Street) នៅខេត្តបាត់ដំបង ខេត្តកំពត និងខេត្តព្រះសីហនុ​ តាមរយៈ Video Conference (ZOOM)
នារសៀលថ្ងៃទីពុធ ៧កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦, លោក ប៉ោទ្រី ឌឿន ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំពិភាក្សា ស្តីពីការងាររៀបចំផ្លូវថ្មើរជើង (Walk Street) នៅខេត្តបាត់ដំបង ខេត្តកំពត និងខេត្តព្រះសីហនុ​ ដឹកនាំដោយ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង តាមរយៈ Video Conference (ZOOM)។ កិច្ចប្រជុំពិភាក្សា ស្តីពីការងាររៀបចំផ្លូវថ្មើរជើង (Walk Street) នៅខេត្តបាត់ដំបង ខេត្តកំពត និងខេត្តព្រះសីហនុ​ តាមរយៈប្រព័ន្ធបញ្ជូន រូបភាព និងសម្លេង (ZOOM) ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំត្រួតពិនិត្យឯកសារសម្រាប់ការស្នើសុំជម្រះលើកទី១ ឆ្នាំ២០២៦ របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងរតនាគារខេត្ត
នាព្រឹកថ្ងៃអង្គារ ៦កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យឯកសារសម្រាប់ការស្នើសុំជម្រះលើកទី១ ឆ្នាំ២០២៦ របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងរតនាគារខេត្ត។ 

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយ លោក ព្រំឈឹម ធនុ អនុប្រធានមន្ទីរ និងមន្ត្រីរាជការ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងមានការអញ្ជើញចូលរួមពី ប្រតិភូនាយកដ្ឋានបណ្ណសារ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ។

កិច្ចប្រជុំនេះដែរ ក្នុងគោលបំណងបង្កើនប្រសិទ្ធភាព ស័ក្តិភាព គណនេយ្យភាព សុក្រឹត្យភាព និងទាន់ពេលវេលា នៃការអនុវត្តពីបែបបទ នីតិវិធី ពាក់ព័ន្ធនឹងការស្នើសុំជម្រះឯកសារលើកទី១ ឆ្នាំ២០២៦ របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងរតនាគារខេត្ត៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
វគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធ (SARMIS V2) ជូនដល់មន្ទីរ-អង្គភាពជំនាញ និងរដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៦
(បាត់ដំបង)៖ នារសៀលថ្ងៃសុក្រ ២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបង បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធ (SARMIS V2) ជូនដល់មន្ទីរ-អង្គភាពជំនាញ និងរដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៦។
វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមដោយ លោក ព្រំឈឹម ធនុ អនុប្រធានមន្ទីរ និងមន្ត្រីរាជការ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងមានការធ្វើបទបង្ហាញស្តីពីការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធ SARMIS V2 ដោយ លោក ស៊ីន សង់ គ្រូបង្គោលនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ។ វគ្គបណ្តុះបណ្តាលនេះដែរ ធ្វើឡើងនៅសាលប្រជុំធំ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងមានការអញ្ជើញចូលរួម ពីលោក លោកស្រី តំណាងឃុំចំនួន ១០៣ឃុំផងដែរ។
គួរបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះ បានរៀបចំដើម្បីកំណត់ក្នុងគោលបំណងបង្កើនប្រសិទ្ធភាព ស័ក្តិភាព គណនេយ្យភាព សុក្រឹត្យភាព និងទាន់ពេលវេលា នៃការអនុវត្តពីបែបបទ នីតិវិធី ពាក់ព័ន្ធនឹងការអនុវត្តប្រព័ន្ធ SARMIS V2 ជូនដល់ មន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត និងឃុំទាំង ១០៣ឃុំផងដែរ៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
វគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធ (SARMIS V2) ជូនដល់មន្ទីរ-អង្គភាពជំនាញ និងរដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៦
(បាត់ដំបង)៖ នាព្រឹកថ្ងៃសុក្រ ២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបង បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធ (SARMIS V2) ជូនដល់មន្ទីរ-អង្គភាពជំនាញ និងរដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៦។
វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមដោយ លោក ព្រំឈឹម ធនុ អនុប្រធានមន្ទីរ និងមន្ត្រីរាជការ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងមានការធ្វើបទបង្ហាញស្តីពីការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធ SARMIS V2 ដោយ លោក ស៊ីន សង់ គ្រូបង្គោលនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ។ វគ្គបណ្តុះបណ្តាលនេះដែរ ធ្វើឡើងនៅសាលប្រជុំធំ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងមានការអញ្ជើញចូលរួម ពីលោក លោកស្រី តំណាងរតនាគារខេត្ត, លោក លោកស្រី តំណាងសាខាពន្ធដារខេត្ត, លោក លោកស្រី តំណាងសាខាគយ និងរដ្ឋាករខេត្ត, លោក លោកស្រី មន្ទីរ-អង្គភាពជំនាញ ព្រមទាំងអង្គភាពពាក់ព័ន្ធ ផងដែរ។
គួរបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះ បានរៀបចំដើម្បីកំណត់ក្នុងគោលបំណងបង្កើនប្រសិទ្ធភាព ស័ក្តិភាព គណនេយ្យភាព សុក្រឹត្យភាព និងទាន់ពេលវេលា នៃការអនុវត្តពីបែបបទ នីតិវិធី ពាក់ព័ន្ធនឹងការអនុវត្តប្រព័ន្ធ SARMIS V2 ជូនដល់ មន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
ពិធីបើកការដ្ឋានជួសជុលស្តារឡើងវិញផ្លូវលេខ៥៤០
បាត់ដំបង៖ នៅថ្ងៃពុធ ១៥រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦, លោក ព្រំឈឹម ធនុ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមក្នុងពិធីបើកការដ្ឋានជួសជុលស្តារឡើងវិញផ្លូវលេខ៥៤០ ដោយជួសជុលពង្រីកតួផ្លូវ ក្រាលកៅស៊ូ DBST ប្រវែង៣ ២០០ម៉ែត្រ ទទឹង១០ម៉ែត្រ និងស្ថាបនាលូមូលកាត់ទទឹងផ្លូវចំនួន៤កន្លែង ស្ថិតក្នុងសង្កាត់អូរចារ និងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
ការចុះត្រួតពិនិត្យការអនុវត្តកិច្ចសន្យា សៀវភៅបន្ទុកផ្សារមោងឬស្សី និងចំណតរថយន្តមោងឬស្សី
នាព្រឹកថ្ងៃសុក្រ ១០រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦, លោកព្រំឈឹម​ ធនុ អនុប្រធានមន្ទីរ, លោកឆឹង បូរិន ប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ​ និងចំណូលមិនមែនសារពើពន្ធ និងមន្ត្រីជំនាញ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងបានសហការជាមួយអង្គភាពពាក់ព័ន្ធ បានចុះត្រួតពិនិត្យការអនុវត្តកិច្ចសន្យា សៀវភៅបន្ទុកផ្សារមោងឬស្សី និងចំណតរថយន្តមោងឬស្សី ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
ក្នុងកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំខែ មីនា ឆ្នាំ២០២៦ របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបង
នាព្រឹកថ្ងៃពុធ ៨រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត, ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមក្នុងកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំខែ មីនា ឆ្នាំ២០២៦ ។ 
កិច្ចប្រជុំនេះដែរ ក្នុងគោលបំណង៖
- ពង្រឹងវិន័យការងារប្រចាំថ្ងៃ
- បញ្ហាប្រឈមនានា
- មតិយោបល់ចូលរួមតាមការិយាល័យ៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
ពិធីបើកការដ្ឋានជួសជុលស្តារឡើងវិញកំណាត់ផ្លូវលេខ១៥៤
នាព្រឹកថ្ងៃច័ន្ទ ៦រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦, លោក ប៉ោទ្រី ឌឿន ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមអមដំណើរ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលស្តារឡើងវិញកំណាត់ផ្លូវលេខ១៥៤ ដោយជួសជុលពង្រីកតួផ្លូវ ក្រាលបេតុងប្រវែង៧៧៥ម៉ែត្រ ទទឹង១២ម៉ែត្រ និងស្ថាបនាលូទឹកភ្លៀងបណ្តោយផ្លូវ មុខកាត់១ម៉ែត្រសងខាងផ្លូវ ប្រវែង១៧៥៦ម៉ែត្រ អណ្តូងលូចំនួន៦២កន្លែង និងខឿនបេតុងចិញ្ចើមផ្លូវប្រវែង១៨២០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង៕
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៩ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
ពិធីបើកការដ្ឋានជួសជុលផ្លូវកៅស៊ូ DBST ផ្លូវលេខ៥២០
នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦, លោក ប៉ោទ្រី ឌឿន ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមអមដំណើរ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវកៅស៊ូ DBST ផ្លូវលេខ៥២០ ចាប់ពីផ្លូវលេខ៥១៥ ដល់ផ្លូវលេខ១៧០១ ប្រវែង១៥០០ម៉ែត្រ ទទឹង១០ម៉ែត្រ ព្រមទាំងដាក់លូមូល មុខកាត់១ម៉ែត្រសងខាងផ្លូវ ស្ថិតក្នុងសង្កាត់ស្លាកែត ក្រុងបាត់ដំបង។
ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ក៏មានប្រសាសន៍ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលមានការយោគយល់អធ្យាស្រ័យអត់ធ្មត់ខ្ពស់អំឡុងពេលជួបការលំបាកក្នុងការធ្វើដំណើរកន្លងមកដោយសារផ្លូវរងការខូចខាតព្រោះការជីកគាស់កាយសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់ផងដែរ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៥ ខែមីនា ឆ្នាំ ២០២៦
អានបន្ថែម
ចំនួនសុរប: 383